Romans 5

1ដូច្នេះដែល​យើង​បាន​រាប់​ជា​សុចរិតដោយសារជំនឿ​នោះ​យើង​មានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើង 2តាមរយៈព្រះអង្គ​ដោយសារ​ជំនឿ​យើង​មានផ្លូវ​ចូល​ទៅក្នុង​ព្រះ​គុណនេះដែល​យើង​កំពុង​ឈរហើយ​មាន​អំណរចំពោះ​សេចក្ដី​សង្ឃឹមនៃសិរីរុងរឿង​របស់​ព្រះជាម្ចាស់ 3មិនត្រឹមតែប៉ុណ្ណោះ​យើង​ក៏​មានអំណរ​នៅ​ពេល​យើង​មាន​ទុក្ខ​លំបាកដែរ​ព្រោះ​ដឹងថា​ទុក្ខ​លំបាកបង្កើត​ឲ្យ​មាន​សេចក្ដី​អត់ធ្មត់ 4សេចក្ដីអត់ធ្មត់​បង្កើត​សេចក្ដី​ស៊ាំថ្នឹក​សេចក្ដី​ស៊ាំថ្នឹក​បង្កើត​សេចក្ដី​សង្ឃឹម 5ហើយសេចក្ដី​សង្ឃឹមមិន​ធ្វើ​ឲ្យ​ខកចិត្ដឡើយព្រោះ​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់​បាន​បង្ហូរមកក្នុងចិត្ដយើងតាមរយៈ​ព្រះ​វិញ្ញាណបរិសុទ្ធដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង 6ពេលយើង​នៅ​ខ្សោយនៅឡើយ​លុះ​ដល់​ពេល​កំណត់​ព្រះ​គ្រិស្ដ​បាន​សោយទិវង្គតដើម្បី​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 7កម្រមាន​មនុស្ស​ណា​ម្នាក់​សុខចិត្ដ​ស្លាប់ដើម្បី​មនុស្ស​សុចរិតណាស់​ឬ​ក៏​ប្រហែលជា​មាន​មនុស្សម្នាក់ហ៊ានស្លាប់ដើម្បី​មនុស្ស​ល្អមែន 8តែព្រះជាម្ចាស់បង្ហាញ​សេចក្ដី​ស្រលាញ់​របស់​ព្រះអង្គដល់យើងដោយ​ឲ្យ​ព្រះ​គ្រិស្ដសោយទិវង្គតដើម្បីយើង​កាល​យើងនៅ​ជា​មនុស្សបាបនៅឡើយ 9លើសពី​នេះ​ទៅ​ទៀត​យើង​ត្រូវ​បាន​រាប់​ជា​សុចរិតដោយសារឈាម​របស់​ព្រះអង្គ​ហើយ​យើង​ក៏​នឹង​ទទួល​សេចក្ដីសង្គ្រោះរួចពី​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​តាមរយៈព្រះអង្គទៀតផង 10បើព្រះជាម្ចាស់​ឲ្យ​យើង​ផ្សះផ្សាជាមួយព្រះអង្គតាមរយៈ​ការ​សោយទិវង្គត​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ​ចុះ​ឥឡូវនេះ​ពេល​ដែល​យើង​បាន​ផ្សះផ្សា​រួច​ហើយ​យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះលើស​នេះ​យ៉ាងណា​ទៅ​ទៀតដោយសារជីវិត​របស់​ព្រះ​យេស៊ូ 11ហើយមិនត្រឹមតែប៉ុណ្ណោះ​យើង​ក៏​មាន​អំណរដែរនៅក្នុងព្រះជាម្ចាស់តាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងដែលឥឡូវនេះ​យើង​បាន​ទទួល​ការ​ផ្សះផ្សាតាមរយៈ​ព្រះអង្គ​រួច​ហើយ 12ដូច្នេះដូចដែលបាប​បាន​ចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ហើយសេចក្ដីស្លាប់​ក៏​មក​តាមរយៈបាបជាយ៉ាងណានោះសេចក្ដីស្លាប់​ក៏​រាលដាលដល់មនុស្សគ្រប់គ្នា​ជា​យ៉ាងនោះដែរព្រោះ​មនុស្ស​គ្រប់គ្នា​បាន​ធ្វើបាប 13ដ្បិតបាប​បាន​មាននៅក្នុងពិភពលោក​នេះ​រួច​ទៅ​ហើយមុន​មាន​គម្ពីរវិន័យតែ​កាល​ណា​មិនទាន់មានក្រឹត្យវិន័យបាប​ក៏​មិន​បាន​រាប់​ជា​ទោស​ដែរ 14យ៉ាងណាក្ដី​ចាប់​តាំងពី​ជំនាន់​លោក​អ័ដាមដល់​ជំនាន់​លោក​ម៉ូសេសេចក្ដីស្លាប់​បាន​សោយរាជ្យលើ​មនុស្ស​ទាំងអស់​ទោះជាពួកគេមិនបាន​ធ្វើ​បាបដូច​ការ​ល្មើស​របស់​លោក​អ័ដាមក៏ដោយ​ហើយ​លោក​អ័ដាមនេះជាគំរូ​នៃ​ព្រះ​មួយអង្គ​ដែល​ត្រូវ​យាងមក 15ប៉ុន្ដែអំណោយទានមិនដូចកំហុសឡើយបើ​មនុស្ស​ជាច្រើនស្លាប់ដោយសារកំហុសរបស់​មនុស្ស​ម្នាក់​នោះ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់និងអំណោយទានតាមរយៈ​ព្រះ​គុណ​របស់​មនុស្សម្នាក់​ដែល​ជា​ព្រះ​យេស៊ូគ្រិស្ដ​បាន​ប្រទាន​យ៉ាង​ហូរហៀរដល់​មនុស្ស​ជាច្រើនលើស​ជាង​នោះទៅទៀត 16ហើយអំណោយទាន​ក៏​មិន​ដូច​ជាបាប​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ​ដែរ​ព្រោះការ​ជំនុំ​ជម្រះ​កំហុស​របស់​មនុស្ស​ម្នាក់​នាំ​ឲ្យ​មាន​ការ​ដាក់ទោសប៉ុន្ដែអំណោយទានវិញ​បាន​រាប់​មនុស្ស​ជា​សុចរិតទោះជា​មាន​កំហុសជាច្រើនក៏ដោយ 17រួចបើដោយសារកំហុសរបស់​មនុស្ស​ម្នាក់សេចក្ដីស្លាប់​បាន​សោយរាជ្យតាមរយៈម្នាក់នោះ​ទៅ​ហើយ​នោះ​ពួក​អ្នកដែលទទួលបាន​ព្រះ​គុណ​ដ៏​ហូរហៀរនិងអំណោយទាន​នៃ​សេចក្ដី​សុចរិត​នឹង​សោយរាជ្យនៅក្នុងជីវិតលើស​ជាង​នោះទៅទៀតដោយសារ​មនុស្ស​ម្នាក់​គឺ​ព្រះ​យេស៊ូគ្រិស្ដ 18ដូច្នេះហើយដោយសារកំហុសតែមួយ​របស់​មនុស្ស​ម្នាក់​ធ្វើឲ្យមនុស្សគ្រប់គ្នាមានទោសជាយ៉ាងណា​នោះ​ដោយសារ​អំពើ​សុចរិតតែមួយ​របស់​មនុស្ស​ម្នាក់​ក៏​ធ្វើឲ្យមនុស្សទាំងអស់​បាន​រាប់​ជា​សុចរិត​និង​មាន​ជីវិតជាយ៉ាងនោះដែរ 19ហើយដោយសារការ​មិន​ស្ដាប់​បង្គាប់​របស់​មនុស្សម្នាក់ធ្វើ​ឲ្យ​មនុស្ស​ជាច្រើនត្រលប់ជា​មនុស្ស​បាបជាយ៉ាងណា​នោះ​ដោយសារ​ការ​ស្ដាប់បង្គាប់​របស់​មនុស្ស​ម្នាក់​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើនត្រលប់ជា​មនុស្ស​សុចរិតជាយ៉ាងនោះដែរ 20គម្ពីរវិន័យចូល​មកដើម្បី​ឲ្យ​កំហុសកើនឡើងប៉ុន្ដែកន្លែង​ណា​ដែល​មាន​បាបកើនឡើង​នោះ​ព្រះ​គុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត 21ដូចដែល​បាប​បាន​សោយរាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​ជា​យ៉ាងណា​នោះ​ព្រះ​គុណក៏សោយរាជ្យដោយសារ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ជីវិតអស់កល្បជានិច្ចតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងជាយ៉ាងនោះដែរ
Copyright information for KhmKCB